ឯកឧត្តមលី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះពិនិត្យសកម្មភាពនិងបច្ចេកទេស ការសាងសង់ព្រះវិហារថ្មី វត្តគង់វង្សរង្សី (ហៅវត្តកោះកុក)ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម


ស្រុកកំពង់សៀម ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តមលី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកំពង់សៀម និងមានការនិមន្តចូលរួមពីព្រះចៅអធិការ គណៈកម្មាការ អ្នកទទួលម៉ៅការសាងសង់ បានចុះពិនិត្យសកម្មភាពនិងបច្ចេកទេស ការសាងសង់ព្រះវិហារថ្មី វត្តគង់វង្សរង្សី (ហៅវត្តកោះកុក)ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម មូលហេតុព្រះវិហារចាស់ បានបាក់ច្រាំងទន្លេខូចខាតអស់ទាំងស្រុង មកដល់ថ្ងៃនេះការសាងសង់ព្រះវិហារថ្មីសម្រេចបានប្រមាណជាង ៥៥% ហើយ នៅ៤៥%ទៀតដែលត្រូវសាងសង់បន្ត។