វត្តត្រពាំងស្លារ បានរៀបចំពិធីជ្រើសរើសគណៈកម្មការ និងអាចារ្យវត្ត ក្រោមអធិបតីភាព ព្រះវិចិត្រកោវិទ ពុំ ម៉ៅ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ និងលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ


ស្រុកជើងព្រៃ៖​ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តជ័យអង្គលារាម ហៅវត្តត្រពាំងស្លារ បានរៀបចំពិធីជ្រើសរើសគណៈកម្មការ និងអាចារ្យវត្ត ក្រោមអធិបតីភាព ព្រះវិចិត្រកោវិទ ពុំ ម៉ៅ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ និងជាព្រះគ្រូសង្ឃរក្ខវិញ្ញូ អនុគណស្រុកជើងព្រៃ និងលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ។