នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម អញ្ជេីញចូលរួមវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហៃ ងួនលី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម ចាន់ ផល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលពិធីប្រព្រឹតទៅនៅក្នុងបរិវេណវត្ត បុទមរតនៈដីដុះ សង្កាត់វាលវង់ ក្រុងកំពង់ចាម។