ស្រុកព្រៃឈរ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជា បញ្ញា អភិបាលរងនៃគណៈអភិបាលស្រុកព្រៃឈរ បានដឹកនាំលោកនាយក នាយករងរដ្ឋបាល ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងពីចម្ងាយ Zoom meeting ស្ដីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក.) លើកទី១ ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ” និងអញ្ជើញចូលរួមដោយលោក លោកស្រី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មេឃុំ នៅសាលប្រជុំរដ្ឋបាលស្រុក ។