ឯកឧត្តម លន់ លឹមថៃ អញ្ជើញបើកការដ្ឋាន ផ្លូវបេតុង និងក្រាលគ្រួួសក្រហម នៅស្រុុកស្រីសន្ធរ


នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៦ វេលម៉ោង ៨ៈ០០ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត និងជាប្រធានគណបក្សខេត្ត​កំពង់ចាម អមដៅណើរដោយ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំ​មន្ទីរជំនាញ​មួយចំនួនផង បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីបើកការដ្ឋាន ផ្លូបេតុង និងក្រាគ្រួសក្រហមមួយខ្សែរប្រវែង ១១,៦០០ម៉ ជាអំណោយ​របស់រាជរដ្ឋាភិបាល ភ្ជាប់​ពីឃុំកោះអណ្ដែត ដល់ឃុំព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ  ។

មានប្រសាសន៍សំណេះសំណាល​ទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម លន់ លឹមថៃ ក៏បានលើកឡើង​នូវការវិវត្តសភាពការណ៍ថ្មី ពាក់ព័ន្ធនិងការងារនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេស សេចក្ដីសម្រេច​ចិត្តថ្មីៗ​របស់​ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធ​និងការអនុវត្តច្បាប់​ចរាចរ ការព្យួរលើការបង់​ពន្ធដីធ្លី ដែលជាមត៌កពីឪពុកមកកូន ពីជីតាមកចៅ និងការដកយកផ្លូវវិនិយោគ “ផ្លូវវេងស្រេង និងផ្លូវជាតិលេខ៤ ” មកប្រគល់ជូនប្រជាជនប្រើប្រាស់ ដោយមិនចាំបាច់​បង់ប្រាក់ ។ ឯកឧត្តម ក៏បាន​អំពាវនាវផងដែរ សូមឲ្យប្រជាំពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋ និងធ្វើឲ្យសង្គមយើងទទួលបាន នូវភាពសុខដុម និង​មានការរីកចម្រើន ជាលំដាប់ ។

ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានប្រគេន ស៊ីម៉ង់ ៥តោន ដល់វត្ត មង្គលនទី ហៅវត្តចុងកោះ សម្រាប់​ជួសជុល​ផ្លូវ​បេតុង​ចូលវត្ត ជូនលោកគ្រូ អ្នគ្រូ ៥០នាក់ ក្នុងម្នាក់ៗ​ទទួលបាន ប្រាក់៥,០០០៛ សរ៉ុង១, ជូនប្រជាពលរដ្ឋ ៨០០នាក់ ម្នាក់ៗ​ទទួលបាន សារ៉ុង ១ , ជូនកម្លាំងការពារ ៣០នាក់ ក្នុងម្នាក់ៗ​ទទួលបាន ប្រាក់ ១០០,០០០៛ ។

8165_1534189056891449_8074320970827149440_nphoto_2016-01-17_00-41-35

12509649_1534189046891450_8968861611319040340_n 12540692_1534189093558112_8378132054193700109_n 8165_1534189056891449_8074320970827149440_n photo_2016-01-17_00-42-06 photo_2016-01-17_00-42-15 photo_2016-01-17_00-42-24