ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវស្រាល អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជនន់ទឹកភ្លៀង នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ចំនួន២៨៧ គ្រួសារ


ប្រជាកសិកររងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង នៅស្រុកស្ទឹងត្រង់ និងស្រុកជើងព្រៃ ទទួលបានពូជស្រូវ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ក្រុមការងារក្រសួងកសិកម្ម ក្រុមការងារគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយ អភិបាលរងខេត្ត នាយកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី អាជ្ញាធរស្រុកស្ទឹងត្រង់ ស្រុកជើងព្រៃ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវស្រាល អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់ប្រជាកសិករធ្វើការស្ដារឡើងវិញ ក្រោយពីខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ចំនួន ២៨៧គ្រួសារ និងឃុំសំពងជ័យ ស្រុកជើងព្រៃ ចំនួន ៣៧គ្រួសារ ដោយក្នុង១គ្រួសារទទួលបានពូជស្រូវ ចំនួន១០០គីឡូក្រាម និងថវិកាមួយចំនួន ។