ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយចំណុះទូក កោះប្រាក់សែនជ័យបារមីយាយម៉ៅ ដែលស្ថិតនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម


ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៣ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយចំណុះទូក កោះប្រាក់សែនជ័យបារមីយាយម៉ៅ ដែលស្ថិតនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ជាទូកដែលទទួលបានការឧបត្ថម្ភពីឯកឧត្តមលន់ លឹមថៃនិងលោកជំទាវផ្ទាល់ ។

ក្នុងជំនួបនោះផងដែរឯកឧត្តមបានថ្លែងនូវការអរគុណដល់ចៅអធិការវត្តក៍ដូចជាគណកម្មការ ដឹកនាំទូកទៅប្រណាំងក្នុងឳកាសបុណ្យចេញវស្សានៅខេត្តកំពង់ចាម។  ជាពិសេសអរគុណដល់ចំណុះទូកទាំងអស់ដែលបានខិតខំសាមគ្គីគ្នាយ៉ាងរឹងមាំនិងគោរពវិន័យបានល្អនិងនាំមកនូវភាពសប្បាយរីករាយក៍ដូចជាមោទនភាពសំម្រាប់ភូមិឃុំ។ ក្នុងឳកាសនោះឯកឧត្តម និងលោកជំទាវបានឧបត្ថម្ភស្រាបៀ១០កេះ ថវិកាដល់ចំណុះទូក គណៈកម្មការទូក ចុងភៅ ចំនួន ៥០នាក់ក្នុងម្នាក់ៗ ៥មុឺនរៀល, អ្នកចូលរួម ៣៥នាក់ក្នុងម្នាក់ ២មុឺនរៀល, នគរបាលប៉ុស្តិ ៤នាក់ក្នុងម្នាក់ ២មុឺនរៀល និងបានឧបត្ថម្ភនូវកាចំណាយនៅក្នុងរយៈពេល២ថ្ងៃនេះ មានអាវយឺត ៦០និងមួក ៦០និងថវិកានចំណាយជីវភាព១លានរៀលផងដែរ៕