ក្រុងកំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបាន បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកជាចូលតែមួយរាជធានីខេត្ត និងការសម្រុះសម្រួល ដោះស្រាយពាក្យបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល ៩ខែឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ នាយករដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំង២៥ រាជធានី ខេត្ត និងអង្គការ សមាគមជាដៃគូ៕