ឯកឧត្ដម ហុង ស៊ីណារា អនុរដ្ឋលេខាធិការ ទទួលបន្ទុក ជាគណៈអធិបតីបានបើកអញ្ជេីញ វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តី ពីវិធីសាស្ត្រគណនាកម្រាលផ្លូវ “Pavement Design”


នៅរសៀល, ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ឯកឧត្ដម ហុង ស៊ីណារា អនុរដ្ឋលេខាធិការ ទទួលបន្ទុក ជាគណៈអធិបតី” តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជេីញ វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តី ពីវិធីសាស្ត្រគណនាកម្រាលផ្លូវ “Pavement Design” ដោយមានការចូលរួមពី លោកប្រធាននាយកដ្ឋាន, ឯកឧត្តម – លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ និងលោក-លោកស្រី ជាវិស្វករ និងសិក្ខាមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនត្បូងឃ្មុំ ,កំពង់ ធំ, ព្រែវែង និងស្វាយរៀង៕