ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំបុណ្យអុំទូកខេត្ដកំពង់ចាម


៖នៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំបុណ្យអុំទូកខេត្ត ដើម្បីរៀបចំការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ក្នុងពិធីប្រណាំងទូក «ង» បណ្ដែតប្រទីប និងអុជកាំជ្រួច តាំងពិរព័រណ៍ ក្នុងក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅក្នុងក្រុងកំពង់ចាម ។