រាជធានី ភ្នំពេញ ៖ នៅព្រឹកថ្ងទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការដាក់លេខកូដនាមភូមិសាស្ត្រនិងការប្រើប្រាស់នៅកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី អង្គរូបនីយកម្មនិងសំណង់។