លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមចែកអំណោយជូនដល់ បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន១៤០គ្រួសារ


ស្រុកស្រីសន្ធរ ៖ នៅព្រឹក ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ ដឹកនាំ លោក លោកស្រីគណៈអភិបាល កងកម្លាំងទាំងបីប្រធានការិល័យចំណុះរដ្ឋបាលស្រុកនិងលោកលោកស្រីមេឃុំ បានអញ្ជើញចូលរួមចែកអំណោយជូនដល់ បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន១៤០គ្រួសារ កម្មវិធីនេះប្រារព្ធឡេីងនៅ អនុសាខាកាកបាទក្រហមសាលាស្រុកស្រីសន្ធរ។