ក្រុមការងារចុះជួយឃុំពាមកោះស្នា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ០៩គ្រួសារ ដែលរស់នៅក្នុងភូមិដីដុះ ភូមិព្រែកសង្កែកើត


ស្រុកស្ទឹងត្រង់ ៖ នៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារចុះជួយឃុំពាមកោះស្នា និងជាប្រធានក្រុមការងារចុះជួយភូមិដីដុះ ភូមិព្រែកសង្កែកើត និងភូមិព្រែកសង្កែលិច បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ០៩គ្រួសារ ដែលរស់នៅក្នុងភូមិដីដុះ ភូមិព្រែកសង្កែកើត និងភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

អំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ០៩គ្រួសារ រួមមាន៖ អង្ករ២០គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៉ីអ៉ីវមួយយួរ,មីមួយកេស និងថវិកាចំនួន ៥ម៉ឺនរៀល។