ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតី កម្មវិធីសិក្ខាសាលា ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ស្ថិតនៅសាកលវិទ្យាល័យកំពង់ចាម ក្នុងសង្តាត់សំបួរមាស


កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី កម្មវិធីសិក្ខាសាលា ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ស្ថិតនៅសាកលវិទ្យាល័យកំពង់ចាម ក្នុងសង្តាត់សំបួរមាស ក្រុងកំពង់ចាម ៕

ដោយមានការចូលរួម ពី អ្នកតំណាងក្រសួងសុខាភិបាល អភិបាលរងក្រុង កងកម្លាំងទាំងបីរ មន្ទីរអង្គភាពពាក់ពន្ធ នាយកសាកលវិទ្យាល័យកំពង់ចាម នាយកសាលាភូមិភាគកំពង់ចាម សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិតចំនួន ៣២០នាក់ ។