កាលពីថ្ងៃទី ១៦ខែមករាឆ្នាំ ២០១៦ វេលាម៉ោង ៧ៈ៣០ នាទីព្រឹក យុវជនគណបក្សស្រុកចម្ការលើ បានប្រារព្វពិធីបើកវគ្គបំពាក់បំប៉នសមត្ថភាពអប់រំនយោបាយ ដល់សកម្មជនយុវជន ចំនួន៣៧២នាក់ ស្រី ៩៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន។
ក្នងឱកាសដ៏មានសារសំខាន់នោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជំរាបជូនអំពីសភាពការណ៍ពិត និងសមិទ្ធិផលធំៗដែល រាជរដ្ឋាភិបាល ដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជាសំរេចបាន ពិសេសគឺកត្តាសន្តិភាព ឯកភាពទឺកដី និង ការអភិវឌ្ឍន៏លើគ្រប់វិស័យ ហើយ គឺដោយសារការដឺកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ដែលជានិច្ចកាលតែងតំកល់ប្រយោជន៏រាស្រ្តជាធំ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានឲដឹងថាវគ្គបំពាក់បំប៉ននេះគឺដើម្បីត្រៀមកំលាំងយុវជនជាមុនសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៤ និង ការបោះឆ្នោតតំណាងរាស្រ្តអណត្តិទី៦។ វគ្គបំពាក់បំប៉ននេះគឺជាទុនដ៏វិសេសវិសាលដែលអាចឲយុវជនយើងត្រូវយល់ដឺងពីវិធីសាស្រ្តថ្មីៗទាក់ទងជាមួយការឃោសនា វិធីសាស្រ្តការពារគណបក្ស រក្សាសមាជិកបក្ស ការកសាងបណ្ដាញ និង ការចូលរួមក្នុងសកម្មភាពមនុស្សធម៏នានា។លោក ហួត ហាក់អនុប្រធានក្រុមការងារចុះជួយស្រុកចំការលើ និង ជាប្រធានទទួលការងារយុវជនស្រុកចំការលើបានឲដឹងថា វគ្គបំពាក់បំប៉នលើកទី១ នេះគឺផ្ដោតលើមេរៀនជាគន្លឹះចំនួន៥ ៖១. សិល្បៈនៃការបកស្រាយអំពីខ្លួននាក់ និង គូបដិបក្ស
២. ភាពជាអ្នកដឹកនាំ
៣. ការកសាងបណ្ដាញ
៤. យុទ្ធនាការចុះតាមខ្នងផ្ទះ
និង ទី ៥ គឺបណ្ដាញទំនាក់ទំនងសង្គម។