នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការសហជីព ចលនាកម្មករនិយោជិតខេត្ត និងក្រុមការងារកសាងគណបក្សអង្គការសហជីព ចលនាកម្មករ និយោជិត ខេត្ត-ស្រុក បានចុះសួរសុខទុក្ខ និងថ្លែងអំណរគុណដល់បងប្អូន កម្មករ-កម្មការិនី ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងពេលកន្លងមក និងបាននាំយកនូវអំណោយរបស់ក្រុមការងារសហជីពខេត្ត ជូនគ្រួសារកម្មករ-កម្មការិនី ចំនួន១០គ្រួសារ នៅភូមិទំនប់លើ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយ០១គ្រួសារ ទទួលបានអង្ករ២០គីឡូ មី០១កេស និងទឹកស៊ីវអុីវ ០១យួរ៕