នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ក្នុងភូមិព្រែកឪជ្រឹង (ក) និងភូមិព្រែកឪជ្រឹង (ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។
សារសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់ទំហំផ្ទៃដីជូនប្រជាពលរដ្ឋក្នុងការធ្វើប្លង់កម្មសិទ្ធដីធ្លី និងការកំណត់ទំហំទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ជាទ្រព្យសម្បតិ្តសាធារណៈ ដែលជួយជាប្រយោជន៍រួមក្នុងការប្រើប្រើស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុក ឃុំ ភូមិ។