ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានអញ្ចើញចូលរួម កិច្ចប្រជុំ ស្តីពី ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីរសារពើភណ្ឌសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម


នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ចើញចូលរួម កិច្ចប្រជុំ ស្តីពី ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីរសារពើភណ្ឌសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលពិធីធ្វើឡើង នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ។