ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធីពិសេសក្នុងការចុះបញ្ជីដីរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


រាជធានីភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធីពិសេសក្នុងការចុះបញ្ជីដីរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំទីស្ដីការក្រសួង រាជធានីភ្នំពេញ។