ក្រុងកំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលក្រុងកំពង់ចាម បានរៀបចំសិក្ខាសាលា សមាហរណកម្មកម្មវិធិវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ចាន់ ផល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំ សាលាក្រុងកំពង់ចាម។