ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ក្នុងភូមិស្វាយទាប ឃុំតាប្រុក ស្រុកចំការលើ


សាលប្រជុំមន្ទីររៀបចំដែនដី៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ក្នុងភូមិស្វាយទាប ឃុំតាប្រុក ស្រុកចំការលើ ខេត្ដកំពង់ចាម ។


សារសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់ទំហំផ្ទៃដីជូនប្រជាពលរដ្ឋក្នុងការធ្វើប្លង់កម្មសិទ្ធដីធ្លី និងការកំណត់ទំហំទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ជាទ្រព្យសម្បតិ្តសាធារណៈ ដែលជួយជាប្រយោជន៍រួមក្នុងការប្រើប្រើស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុក ឃុំ ភូមិ ។