ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកទិវាផ្ដល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ ៩ឆ្នាំ នៅសាលាបឋម ហ៊ុន ណេង បឹងស្នាយ


ក្រុងកំពង់ចាម៖ រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកទិវាផ្ដល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ ៩ឆ្នាំ នៅសាលាបឋម ហ៊ុន ណេង បឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ។