ក្រុងកំពង់ចាម៖ រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣
លោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ត្រៀមរៀបចំសមាហរណកម្មផែនការវិនិយោគ
២.ត្រៀមរៀបចំទទួលស្វាគមន៍សម្តេចធិបតី
៣.ត្រៀមរៀបចំបុណ្យអុំទូក សំពះព្រះខែ តាំងពិព័រណ៍នៅថ្ងៃខាងមុខ
ដោយការអញ្ជេីញចូលរួមពីលោក លោកស្រី អភិបាលរង លោកស្រី នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី សង្កាត់ទាំងបួន និងការិយាល័យពាក់ព័ន្ធ ។