ព្រឹកថ្ងៃ ចន្ទ ទី ១១ មករា ឆ្នាំ ២០១៦ នេះ ឯ.ឧ លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យទីតាំងដាំដើមឈើ និង ស្តារ ស្រះទឹកបុរាណឡើងវិញស្ថិតនៅក្នុងទីអារាមវត្ត នគរបាជ័យ ស្រុកកំពង់សៀម ក្នុងគោលបំណង ឲ្យតំបន់ នេះ ក្លាយជា គម្របបៃតង ដើម្បីទាកទាញភ្ញៀវទេសចរណ៍មកកំសាន្តផង សេចក្តីសុខផង និងកំណើនសេដ្ឋកិច្ចសម្រាប់ ប្រជាពលរដ្ឋ ទូ ទៅ។
នេះជាសមិទ្ធផលថ្មី មួយទៀតក្នុងដើមឆ្នាំ ២០១៦ បន្ទាប់សមិទ្ធផលជាច្រើន ក្នុងឆ្នាំ ២០១៥ ខេត្តកំពង់ចាម ពិតជាមានមោទនៈភាពក្រៃលែង ក្រោមការដឹកនាំរបស់ ឯ.ឧ លន់ លឹមថៃ អភិបាលខេត្ត បានកសាងនូវសមិទ្ធផលជាច្រើនដូចជាផ្លូវថ្នល់ សួនច្បារ រូបសំណាល និងប្រព័ន្ធលូ។ល។.