ឯកឧត្ដមហាន កុសល អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ និងពិនិត្យវឌ្ឍនភាព


នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិកាខេត្តកំពង់ចាមជំរុញចលនាភូមិមួយផលិតផលមួយតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ និងពិនិត្យវឌ្ឍនភាព។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ចំនួន២០រូប ។ កិច្ចប្រជុំក្នុងគោលបំណងជួយជំរុញកម្រិតជីវភាពរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។