នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការដាក់ឲ្យអនុវត្តជំហានដំបូង នូវ “ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។