ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជា អធិបតីក្នុងពិធីប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​


នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជា អធិបតីក្នុងពិធីប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដើម្បីអបអរសាទរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីលានកីឡាក្រុងកំពង់ចាម។

បើតាមរបាយការណ៍របស់លោកប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ អភិបាលខេត្តកំពង់ចាម មានក្រុមចូលរួមចំនួន ៤០ក្រុម​ ចំនួនកីឡាករសរុប ១៦០នាក់ មកពី១៣ រាជធានី/ ខេត្ត​ ក្នុងនោះ​ វិញ្ញាសា​ ៣នាក់ទល់​៣នាក់​ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបប៊ូល និងប៉េតង់ មន្ទីររ៉ែ និងថាមពល ខេត្តកំពង់ធំ​ ទទួលបាន ពាន១ មេដាយមាស៤គ្រឿង និងថវិកាអម ១លានរៀល​ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិបប៊ូល និងប៉េតង់ ខេត្តកំពង់ចាម៣​ ទទួលបាន មេដាយប្រាក់៤គ្រឿង និងថវិកាអម ៦០ម៉ឺនរៀល​ ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្លិបប៊ូល និងប៉េតង់ ខេត្តកំពត​ ទទួលបាន មេដាយសំរឹទ្ធ៤គ្រឿង និងថវិកាអម ៤០ម៉ឺនរៀល ។​ ចំណាត់ថ្នាក់លេខ៤ បានទៅលើក្លិប ប៊ូល និងប៉េតង់ ខេត្តសៀមរាបអង្គរ១​ ទទួលបាន ថវិកា លើកទឹកចិត្ត ២០ម៉ឺនរៀល​ ។

ដោយឡែក​ វិញ្ញាសា​ ២នាក់ទល់២នាក់​ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិប ប៊ូល និងប៉េតង់ CPP ខេត្តត្បូងឃ្មុំ២​ ទទួលបាន ពាន១ មេដាយមាស២គ្រឿង និងថវិកាអម ៧០ម៉ឺនរៀល​ ។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិប ប៊ូល និងប៉េតង់ ម្លប់ស្វាយ១ រាជធានីភ្នំពេញ​ ទទួលបាន មេដាយប្រាក់២គ្រឿង និងថវិកាអម ៥០ម៉ឺនរៀល ។​ ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្លិបប៊ូល និងប៉េតង់ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ១​ ទទួលបាន មេដាយសំរឹទ្ធ២គ្រឿង និងថវិកាអម ៣០ម៉ឺនរៀល​ ។ ចំណាត់ថ្នាក់លេខ៤ បានទៅលើ ក្លិបប៊ូល និងប៉េតង់ CPP ខេត្តត្បូងឃ្មុំ៣ ទទួលបានថវិកាសម្រាប់លើកទឹកចិត្តផងដែរ៕