លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់


ស្រុកចំការលេី ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ និងលោក កុយ សាវុធ ប្រធានក្រុមប្រឹក្សាស្រុក និងជាអនុប្រធានសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅសាលប្រជុំធំរដ្ឋបាលសាលាស្រុក ។