ក្រុមការងារជំនាញ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម និងក្រុមការងារជំនាញស្រុក បានចុះត្រួតពិនិត្យយានដ្ឋានជួសជុលនិងយានដ្ឋានកែច្នៃដំឡើង បានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា ដល់ម្ចាស់យានដ្ឋាន មិនទាន់ចុះបញ្ជីយានដ្ឋាន


នៅព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារជំនាញ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម និងក្រុមការងារជំនាញស្រុក បានចុះត្រួតពិនិត្យយានដ្ឋានជួសជុលនិងយានដ្ឋានកែច្នៃដំឡើង បានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា ដល់ម្ចាស់យានដ្ឋាន មិនទាន់ចុះបញ្ជីយានដ្ឋាន ច្បាប់អនុញ្ញាត្តប្រកបអាជីវកម្មយានដ្ឋាន ផុតសុពលភាពច្បាប់អនុញ្ញាត្តប្រកបអាជីវកម្ម ( ធ្វើនៅអង្គភាពច្រកចេញចូលតែមួយ សាលាខេត្ត) ក្នុង ស្រុក ចំនួន០៤គឺ៖ ស្រុកព្រៃឈរ, ស្រុក កំពង់សៀម, ស្រុកស្ទឹងត្រង់ និងស្រុក ចំការលើ៕