នាថ្ងៃទី២១»២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយ និងរៀបចំផែនការប្រតិបត្តិ ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) អ្នកចូលរួម ក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូរ REDCROSS,WHO, CHAI, RACHA, WB, UNICEF, FHI360, GIZ, USAID, KOFIH, UNFPA, Wold Vision, JICA, KOICA. ក្រោមអធិបតីភាព លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ។