ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ប្រគេនទៀនព្រះវស្សា រួមនឹងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួនបួន ក្នុងក្រុងកំពង់ចាម


កំពង់ចាម៖ នៅព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ប្រគេនទៀនព្រះវស្សា រួមនឹងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួនបួនក្នុងក្រុងកំពង់ចាមរួមមាន៖ វត្តខេមវ័ន(បឹងស្នាយ ) វត្តបទុមរតនៈដីដុះ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតរាមបឹងកុក។

ទេយ្យទាន រួមមាន៖ ទៀនព្រះវស្សាមួយគូ អង្ករ ២០០គីឡូក្រាម មី៥កេស ទឹកបរិសុទ្ធ ៥កេស ទឹកត្រីមួយ៥យួរ ទឹកស៉ីអ៉ីវ៥យួរ ត្រីខមួយកេស ទឹកដោះមួយកេស ទឹកក្រូច៥កេស តែ ស្ករស៥គីឡូ ចង្ហានមួយស្រាក់ ផ្លែឈេី មួយកន្ក្រក់ និងបច្ច័យ ១លាន៧៥ម៉ឺន រៀល ៕