លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់


ស្រុកព្រៃឈរ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងលោក ហុង ហ៊ាង ប្រធានសាខាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្រុកព្រៃឈរ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងអញ្ជើញចូលរួមដោយលោក ប្រាក់ ទិត នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ចាម ក្រុមគ្រូសម្របសម្រួល លោកនាយក នាយករងរដ្ឋបាលសាលាស្រុក អនុប្រធាន មន្ត្រីការិយាល័យផែនការ និងគាំទ្រឃុំ ប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ និងស្មៀនឃុំទាំង១៥ សរុប ៧៦នាក់ នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃឈរ។