ស្រុកកងមាស៖នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស អញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង០១ខ្សែ ប្រវែង ៤៥៥ម៉ែត្រ ទទឹង ០៥ម៉ែត្រ ដែលជាគម្រោងប្រើប្រាស់មូលនិធិស្រុកឆ្នាំ២០២៣ ស្ថិតនៅភូមិកោះតាង៉ោទី៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។