ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាមបានអញ្ជើញបាននាំយកទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២វត្តក្នុងស្រុកចំការលើ


កំពង់ចាម:នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញបាននាំយកទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២វត្ត គឺ វត្តគិរីអម្រឹតមានជ័យ (ហៅវត្តស្រែប្រាំង) ឃុំតាប្រុក ស្រុកចំការលើ និងវត្តអម្ពវនារាម (ហៅវត្តចំការអណ្តូង) ឃុំចំការអណ្តូង ស្រុកចំការលើ។

ឯកឧត្តម បានប្រគេនក្នុងវត្ត រួមមានទៀនចំណាំព្រះវស្សា០១គូរ; សាដក០១; អង្ករ៥០គីឡូក្រាម; មី១កេស; ទឹកត្រី០១យួរ; ទឹកស៊ីអ៊ីវ០១យួរ; ទឹកបរិសុទ្ធ០១កេស; និងបច្ច័យចំនួន២០០,០០រៀល៕