ស្រុកចំការលេី ៖ នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក អូរប្រឡាយ លូ ទ្វារទឹកប្រឡាយមេ សម្រាប់ប្រជាពលរដ្ឋ បង្កបង្កើនផលដើម្បីស្រោចស្របដំណាំស្រូវប្រាំង និងរដូវវស្សា និងត្រៀមលក្ខណៈសង្គ្រោះដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងលិចលង់ពេលរដូវវស្សា ក្នុងឃុំស្ពឺ និងបានចុះយកស្បៃមុងដែលបានដាក់ក្នុង អូរ ប្រឡាយ ដោយខុសច្បាប់ ពីចំណុចស្ពានកណ្តាល ស្ថិតក្នងភូមិបន្ទាយជ័យ ឃុំស្ពឺ រហូតដល់ព្រំប្រទល់ឃុំល្វាលើ នឹងបានឱ្យកម្លាំងជំនាញធ្វើការដុតកម្ទេចចោល កុំឱ្យដាក់នៅក្នុងអូរ ប្រឡាយ បន្តទៀត ។