ស្រុកព្រៃឈរ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៣ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាព ផ្លូវគោក ខេត្តកំពង់ចាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សោម. រស់ ស្នងការរងនគរបាលខេត្ត កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ សហការជាមួយ ក្រុមការងារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម បានចុះធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយច្បាប់ចរាចណ៍ផ្លូវគោក នៅតាមផ្លូវជាតិលេខ ៧ មុខអធិការដ្ឋាននគរបាលស្រុក ស្ថិតនៅភូមិ ព្រៃទទឹង ឃុំ ជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានផ្ដល់ជូន ឯកសារច្បាប់ ។