ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២៣
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំផ្តៅជុំ ដែលដឹកនាំដោយ លោក ខាត់ សុខន , ឯកឧត្តម អ៊ុ វាសនា , ឯកឧត្តម ហ៊ឹម សុខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំផ្តៅជុំ បានចុះសួរសុខទុក្ខ និងថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ នៅភូមិផ្តៅជុំលិច និងភូមិឈើទាល ឃុំផ្ដៅជុំ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ក្នុងនោះដែរ ក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លាររបស់ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដូចជា អង្ករ,ថ្នាំពេទ្យ,សារុង,ប្រេងក្រឡានិងថវិកាមួយចំនួនទៀត។