លោក ប៊ិន ឡាដា អភិបាល នៃគណ:អភិបាលស្រុក បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពង្រឹងតួនាទីព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ទូទាំងស្រុកកំពង់សៀម


ស្រុកកំពង់សៀម ៖ នាព្រឹកថ្ងៃសៅរ៍ទី ១៦ ខែ កញ្ញា ឆ្នាំ២០២៣ នៅសាលាអនុគុណស្រុកកំពង់សៀម បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងតួនាទីព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ទូទាំងស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ប៊ិន ឡាដា អភិបាល នៃគណ:អភិបាលស្រុក ស្ថិតនៅវត្តខែលជ័យសិរីសោភណមុនីរតនៈ ភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ដែលមានសមាសភាពនិមន្ត និងអញ្ជើញចូលរួមព្រះចៅអធិការវត្ត គណៈកម្មការវត្ត អាចារ្យវត្ត ទាំង៤៦វត្ត អាស្រម១ លោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាស្រុក លោកស្រីប្រធានការិយាល័យ មន្រ្តី លោក លោកស្រីមេឃុំ កងកម្លាំងទាំង៣ ។