លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាតំណាងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ចូលរួមជាមួយឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា និងជាប្រធានសមាគមនិស្សិតមូស្លីមកម្ពុជា ចែកអំណោយសម្លៀកបំពាក់កុមារ នៅស្រុកកងមាស


 

កំពង់ចាម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាតំណាងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចូលរួមជាមួយឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា និងជាប្រធានសមាគមនិស្សិតមូស្លីមកម្ពុជា ចែកអំណោយសម្លៀកបំពាក់ ដល់កុមារ នៃសហគមន៍ខ្មែរឥស្លាម ចំនួន ៣៥៤ នាក់ នៅឃុំអង្គរបាន ឃុំពាមជីកង និងឃុំរកាគយ នៃស្រុកកងមាស ខេត្តកំពង់ចាម ។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ៣ រូប គឺលោកជំទាវ ស្រី គឹមឆយ លោកជំទាវ កុល សុធារិន និងលោកជំទាវ ខុង ស៊ុន អេង។  ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សុះ មុះសិន ក៏បាន ក្រើនរំលឹក អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីត-១៩ និងអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់គ្នា ។