ឯកឧត្តម ហាន កុសល អភិបាលរងខេត្ដ បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០ស.ស.រ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក


ស្រុកជើងព្រៃ៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០ស.ស.រ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដល់ការិយាល័យច្រកចេញចូលតែមួយស្រុក និងតួនាទីភារកិច្ចផ្សេងៗទៀតរបស់រដ្ឋស្រុកជើងព្រៃ។