ស្រុកកោះសូទិន ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជា គណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធដី) ជូនប្រជាពលរដ្ឋចំនួន៣៧៣គ្រួសារ ស្មេីចំនួន៦៥០ក្បាលដី ក្នុងភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន។