ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងកើតហេតុករណីក្របីផ្អើលជាន់គ្នាលង់ទឹកងាប់ តាមព័ត៌មានពីប្រជាពលរដ្ឋជាម្ចាស់ក្របីបានឲ្យដឹងថា៖ មានក្របីប្រហែល៣៤៨ក្បាល ប្រលែងជាវ៉ូងដើម្បីសុីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស


ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងកើតហេតុករណីក្របីផ្អើលជាន់គ្នាលង់ទឹកងាប់ តាមព័ត៌មានពីប្រជាពលរដ្ឋជាម្ចាស់ក្របីបានឲ្យដឹងថា៖ មានក្របីប្រហែល៣៤៨ក្បាល ប្រលែងជាវ៉ូងដើម្បីសុីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងខ្លាំងធ្វើឱ្យលិចតំបន់នោះ ហេតុនេះម្ចាស់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកអន្ទង់អាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត  ឃុំផ្តៅ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។