ចំនួនអ្នកបោះឆ្នោត នៅក្នុងខេត្តកំពង់ចាម កើនដល់ ៤៩៩.៥៩៦នាក់ ស្មើនឹង ៧៦,៥៦% នៃអ្នកបោះឆ្នោតសរុប គិតត្រឹមម៉ោង ១.០០នាទី នេះ


ចំនួនអ្នកបោះឆ្នោត នៅក្នុងខេត្តកំពង់ចាម កើនដល់ ៤៩៩.៥៩៦នាក់ ស្មើនឹង ៧៦,៥៦% នៃអ្នកបោះឆ្នោតសរុប គិតត្រឹមម៉ោង ១.០០នាទី នេះ

គិតត្រឹមម៉ោង ១.០០នាទី នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ចំនួនអ្នកបោះឆ្នោតបានកើនឡើងដល់ ៤៩៩.៥៩៦នាក់ ស្មើនឹង ៧៦,៥៦% នៃចំនួនអ្នកបោះឆ្នោតនៅទូទាំងខេត្ត សរុប ៦៥២.៥៤០នាក់ នោះ ។ នេះបើតាម ការគូសបញ្ជាក់ របស់ លោក ឈីម ចាន់ធឿន ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម បានប្រាប់អ្នកយកព័ត៌មាន យើងនោះ ។

លោកប្រធានគណៈកម្មាធិការខេត្ត បានឲ្យដឹងដែរថា ចាប់តាំងពីម៉ោង ៧.០០នាទីព្រឹក នៅតាមគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត បានបើកឲ្យដំណើរការបោះឆ្នោត ជូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លុវការ ឆ្នាំ២០២២ ទូទាំង ១០៩ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ចាម មានការិយាល័យបោះឆ្នោតសរុបចំនួន ១.៦៨២ការិយាល័យ និងពុំមានការិយាល័យណាមួយ មិនបានបើកដំណើរការឡើយ ។ ជាលទ្ធផល គិតត្រឹមម៉ោង ១.០០នាទី នេះ មានអ្នកមកបោះឆ្នោត ចំនួន ៤៩៩.៥៩៦នាក់ ស្មើនឹង ៧៦,៥៦% ធៀបទៅនឹងអ្នកបោះឆ្នោតនៅទូទាំងខេត្ត សរុប ចំនួន ៦៥២.៥៤០នាក់ នោះ ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នេះ នៅក្នុងក្របខណ្ឌខេត្តកំពង់ចាម មានគណៈបក្សនយោបាយ ចូលរួមប្រកួតប្រជែង ចំនួន ១២ ផងដែរ ៕ សារ៉ាត