នៅថ្ងៃីទី ៦ មករា ឆ្នាំ ២០១៦ នៅទីលានមុខសាលាខេត្តកំពង់ចាម មានប្រារព្វ មហាមីទ្ទិញអបអរសាទរខួបអនុស្សាវរិយ៍លើកទី ៣៧ ថ្ងៃជ័យជម្នះ៧មករា (៧.១.៧៩-៧.១.១៦) យ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និង ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម សមាជិកគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអនុប្រធានទី១ ក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តកំពង់ចាម ។
អញ្ជើញជាកិត្តិយសក្នុងឱកាសនៅដែរមាន៖ ឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុង ស្រុក អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការ ប្រជាជន លោកគ្រូ អ្នគ្រូ សិស្សានុសិស្ស ចំនួនប្រមាណជាង៦ពាន់នាក់ ។
ក្នុងកម្មវិធីនៃអង្គមីទ្ទិញមាន៖ ១.ការអានសុន្ទរកថា របស់សម្ដេចប្រធានគណបក្ស ទៅកាន់អង្គមីទ្ទិញ ២.មតិរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៣. ចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត របស់តំណាងអង្គមីទ្ទិញចំនួន៣ រូប (១,តំណាងមន្ត្រីរាជការ ២.តំណាង មហាជន ៣.តំណាងកងកម្លាំងប្រដាប់អាវុធ) ។
អង្គមីទ្ទីញបានចប់សព្វគ្រប់ នៅវេលាម៉ោង ៩,៣០ ក្នុងងបរិយាកាសសោមនស្សរិករាយយ៉ាងក្រសលែង ដោយមានការបង្ហោះ ប៉េងប៉ោង និងសត្ថព្រាប ដោយគណៈអធិបតីផង ។