គណបក្សមូលដ្ឋានឃុំបានរៀបចំកិច្ចប្រជុំសមាជិកបក្សក្រុមការងារចុះមូលដ្ឋានឃុំខ្ពបតាងួន ចុះផ្សព្វផ្សាយពីគោលនយោបាយបក្ស​ និងណែនាំជម្រុញដល់សមាជិកបក្ស ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ១៨​


ស្រុកស្ទឹងត្រង់៖​  នៅព្រឹក​ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣  គណបក្សមូលដ្ឋានឃុំបានរៀបចំកិច្ចប្រជុំសមាជិកបក្សក្រុមការងារចុះមូលដ្ឋានឃុំខ្ពបតាងួនដឹកនាំដោយ លោក ប៉ែន ម៉ារឌី បានចាត់តំណាងឲ្យលោក ញ៉េប សុចិត្រ អនុប្រធានក្រុមការងារខេត្តកំពង់ចាម ចុះជួយឃុំខ្ពបតាងួន ជាប្រធានក្រុមការងារចុះជួយភូមិវាលបំពង់ ឃុំខ្ពកតាងួន​ និងសហការី​ ចុះផ្សព្វផ្សាយពីគោលនយោបាយបក្ស​ និងណែនាំជម្រុញដល់សមាជិកបក្ស ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ១៨​ និងបង្រៀនសមាជិកបក្សគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ។