ស្រុកស្ទឹងត្រង់៖ នៅព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគណបក្សចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយពីគោលនយោបាយគណបក្ស និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលរស់នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ហេីយក្រុមការងារបានជម្រុញបន្ថែមឲ្យបងប្អូនប្រជាពលរដ្ឋពិនិត្យមេីលឯកសារត្រៀមទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨។