នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់នៅថ្នាក់ក្រោមជាតិដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ.)២០២៤-២០២៨។
ក្រោមអធិបតីភាព ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ។សមាសភាពអ្នកចូលរួម មន្ទីរជំនាញ ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត នៅសណ្ឋាគារ អិល ប៊ី អិន អាស៊ាន ខេត្តកំពង់ចាម។