ឯកឧត្តម កៅ សុខអាន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីប្រកាសបើកយុទ្ធនាការលើកទី៣ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


កំពង់ចាម៖  នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ទី ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១ នេះ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឯកឧត្តម កៅ សុខអាន អភិបាលរង​នៃគណៈអភិបាលខេត្តកំពង់ចាម  ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការ លើកទី៣ នៃការចាក់វ៉ាក់សាំងបង្ការ ការពារ ជំងឺកូវីត-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ​ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះទៅ នៅក្នុងក្របខណ្ឌស្រុកស្ទឹងត្រង់នេះ។

ក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ លោក អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលសាលាស្រុក ស្ទឹងត្រង់ ផងដែរ ។

ស្ថិតនៅក្នុងបរិយាកាស ដ៏សែនរីករាយ​នេះផងដែរ  ឯកឧត្តម កៅ សុខអាន ក៏បានផ្តាំផ្ញើពាក្យសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នីងបានជំរុញលើកទឹកចិត្ត ចេះប្រុងប្រយ័ត្នការពារខ្លួនជាប្រចាំ តាមវិធានការសុខាភិបាល និងប្រសាសន៍ណែនាំដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ៕