ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣


នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋាននៃគណ:កម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដោយមានសមាសភាពចូលរួមពី ប្រធាន អនុប្រធាន មន្រ្តី នៃលេខាធិការដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងបីរបស់ខេត្ត អភិបាលរងក្រុង-ស្រុក អង្គការមិនមែនរដ្ឋាភិបាល សមាគម តំណាងគណបក្សនយោបាយផងដែរ៕