អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបញ្ចុះសព ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី


កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបញ្ចុះសព ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលពិធីនេះធ្វើឡើងនៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នារសៀលថ្ងៃ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម អភិបាលខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី សូមឆាប់បានចាប់កំណើត ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕